價格:免費
更新日期:2019-05-04
檔案大小:2.0M
目前版本:1.4
版本需求:Android 4.0.3 以上版本
官方網站:http://ti-kh.org
Email:danhbryan@gmail.com
ព្រះធម៌ ឬធម្មៈ (Dharma or Dhamma) ដែលព្រះពុទ្ធបានសម្តែងអស់រយៈពេល ៤៥ ឆ្នាំ ត្រូវបានព្រះអរិយសាវ័ក ប្រមូលចងក្រងមានចំនួនប្រាំបីម៉ឺនបួនពាន់ (៨៤០០០) ព្រះធម្មក្ខន្ធ ។ ពួកសាសនវិទូបស្ចឹមប្រទេស ហៅព្រះធម៌ថា ទស្សនវិជ្ជា (Philosophy) ។
ព្រះធម៌នេះ កាលព្រះសម្មាសម្ពុទ្ធគង់ព្រះជន្ម ជាធរមាននៅឡើយ មិនមានចារឹកជាអក្សរទេ ។ ក្រោយព្រះពុទ្ធបរិនិព្វាន ព្រះអរិយសាវ័កច្រើនអង្គ បានធ្វើសង្គាយនា (ផ្ទៀងផ្ទាត់) ពុទ្ធវចនៈ ហើយទន្ទេញចាំរត់មាត់ រក្សាព្រះធម៌តៗគ្នា ពីជំនាន់មួយ ទៅជំនាន់មួយទៀត ទុករហូតមកដល់បច្ចុប្បន្ននេះ ។
លុះព្រះពុទ្ធសាសនាកន្លងទៅប្រមាណ ៥០០ឆ្នា ទើបព្រះសង្ឃសាវ័ក ចារឹកព្រះធម៌ ជាលាយលក្ខណ៍អក្សរ នៅកោះលង្កា (Sri Lanka) ។
ព្រះពុទ្ធសម្តែងទុកថា ធម៌ព្រះអង្គនេះ ហៅថាធម្មវិន័យគឺ ធម្ម ១ វិន័យ ១ ហើយចែកចេញជាបីផ្នែក គឺ៖
- ព្រះវិនយបិដក មាន ១៣ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- សុត្តន្តបិដក ឬ ព្រះសូត្រ មាន ៦៤ ភាគ ២,១០០០ ធម្មក្ខន្ធ ។
- អភិធម្មបិដក មាន ៣៣ ភាគ ៤,២០០០ ធម្មក្ខន្ធ ។