價格:免費
更新日期:2018-12-11
檔案大小:58M
目前版本:1.0.4
版本需求:Android 4.0.3 以上版本
官方網站:https://cambodia.worlded.org/
Email:world.education.apps@gmail.com
聯絡地址:隱私權政策
កម្មវិធី “អានខ្មែរ” គឺជាល្បែងសិក្សាសម្រាប់ពង្រឹងអំណានដល់សិស្សថ្នាក់ទី ១ និង ទី ២ ផ្អែកលើ បំណិនអំណានចំនួនប្រាំគឺ ៖ ការស្គាល់តួអក្សរ និងសូរ ការស្គាល់សូរ ការចេះអានស្ទាត់ ការចេះវាក្យសព្ទ និងការអានដើម្បីយល់ន័យ ។ រាល់ខ្លឹមសារនៅក្នុងកម្មវិធីអានខ្មែរទាំងអស់ត្រូវបានដកស្រង់ចេញពីសៀវភៅសិក្សាគោល របស់ក្រសួងអប់រំ យុវជន និងកីឡា ។
នៅក្នុងកម្មវិធី អានខ្មែរ មានចំនួន៣១មេរៀន ដែលក្នុងមេរៀននីមួយៗចែកចេញជា៣ជំហានធំៗ
• ការហ្វឹកហាត់ស្តាប់សម្លេងតួអក្សរ និងអានតាមសម្លេងតួអក្សរ ។
• ល្បែងសិក្សាពីអ្វីដែលបានរៀនហើយ (រកអក្សរឬពាក្យតាមសម្លេងប្រាប់ ផ្គូផ្គងអក្សរឬពាក្យ និងរកអក្សរឬពាក្យដែលមិនមានសម្លេងប្រាប់ ។ល។) ។
• រឿងខ្លីដែលផ្សំឡើងដោយព្យញ្ជនៈ អក្សរ ឬពាក្យដែលរៀនរួចហើយ ។
កម្មវិធីនេះអាចដំណើរការទៅបានសម្រាប់តែប្រព័ន្ធប្រតិបត្តិការ Android 4.4.4 ដល់7.0.1 ប៉ុណ្ណោះ!