價格:免費
更新日期:2018-12-03
檔案大小:3.7M
目前版本:3.18.11
版本需求:Android 4.1 以上版本
官方網站:https://www.globalbibleinitiative.org/global-khmer-bible.html
Email:gkhb@globalbibleinitiative.org
ព្រះគម្ពីរខ្មែរសាកល ជាព្រះគម្ពីរដែលបកប្រែឡើង ដើម្បីផ្ដល់ឲ្យជនជាតិខ្មែរទូទាំងពិភពលោកមានព្រះគម្ពីរច្បាប់បកប្រែត្រឹមត្រូវ ដែលគួរឲ្យចង់អានជាភាសាខ្មែរសម័យបច្ចុប្បន្ន។
គំនិតជាមូលដ្ឋានរបស់ ព្រះគម្ពីរខ្មែរសាកល គឺ:
- រក្សាភាពសាមញ្ញ ប៉ុន្តែឲ្យត្រឹមត្រូវ។
- ភាពពិតប្រកដ និងត្រឹមត្រូវយ៉ាមសមរម្យ។
- ការប្រែភាសាដើមតាមរបៀបមួយដែលងាយស្រួលអាន និងអាចយល់បាន ប៉ុន្តែមិនបន្ថោកតម្លៃរបស់ព្រះគម្ពីរឡើយ។
- ការបកប្រែអត្ថន័យរបស់បទគម្ពីរដើមតាមអត្ថន័យត្រង់ ត្រឹមត្រូវទាំងស្រុង ប៉ុន្តែអាចអានបាន ស្តាប់បាន។
- ភាពងាយស្រួលយល់សម្រាប់អ្នកស្តាប់ ទាំងអ្នកជឿ និងអ្នកមិនជឿ។
- បញ្ជាក់ពីអំណាចរបស់ព្រះគម្ពីរឲ្យសមជាព្រះបន្ទូលរបស់ព្រះ និងចាត់ទុកថាសេចក្ដីពិតរបស់ព្រះគម្ពីរ សំខាន់ជាងរបៀបសង្គម ឬវប្បធម៌ ដែរអាចនឹងធ្វើឲ្យភាពត្រឹមត្រូវរបស់ព្រះគម្ពីរចុះខ្សោយ។
ឥឡូវនេះ លោកអ្នកអាចរកដំឡើងកម្មវិធីព្រះគម្ពីរច្បាប់ថ្មី ក្នុងឧបករណ៍អ៊ែនដ្រយដ៍របស់លោកអ្នកហើយ។
- ឥតគិតថ្លៃ កម្មវិធីអាចដោនឡូតបានដោយឥតគិតថ្លៃ ថែមទាំងអាចចែករំលែកជាមួយឧបករណ៍អ៊ែនដ្រយដ៍ពួកម៉ាកលោកអ្នក តាមរយៈ Bluetooth, Wifi, និងកម្មវិធីឯទៀតៗក្នុងឧបករណ៍អ៊ែនដ្រយដ៍លោកអ្នក។
- ស្វែងរក ក្នុងកម្មវិធីនេះ អាចស្វែងរកពាក្យ ឈ្មោះ និង ឃ្លាបាន។
- ចែករំលែក អាចចែកលំរែកខគម្ពីរលើកម្មវិធីឯទៀតដូចជា facebook, line, ។ល។
- បង្ហាញ អាចបង្ហាញព្រះបន្ទូលរបស់ព្រះយេស៊ូវជាពណ៌ក្រហម។